ជំនួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU)រវាង​មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) សម្រាប់ការអនុវត្តគម្រោង"ឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD"

នាព្រឹកថ្ងៃសុក្រ ៩ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានជួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយមន្ទីរកសិកម្មខេត្ត ដែលប្រព្រឹត្តនៅ​មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមពីមន្ទីរកសិកម្ម លេខាធិការដ្ឋាន CPDD និងអង្គការពន្លឺកុមារ (PK) សរុបចំនួន ១៣នាក់ (ស្រី ៥នាក់) ជំនួបសំណេះសំណាល និងចុះហត្ថលេខានេះមានគោលបំណង (១) បង្កើតកិច្ចសហការ យុទ្ធសាស្ត្ររវាងភាគីដឹកនាំ និងអនុវត្តន៍គម្រោងជាមួយនឹងស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យកសិកម្មប្រកប ដោយចីរភាពតាមរយៈបច្ចេកវិទ្យា​AWD និងបានស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ភាគីនីមួយៗក្នុងការអនុវត្តគម្រោង (២)- ផ្តល់ព័ត៌មានអំពីគម្រោង "ឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD" ដល់កសិករដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់កសិករនៅតំបន់គោលដៅ ក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីសម្រាប់កសិកម្មប្រកបដោយចីរភាព និងរកប្រាក់ចំណេញពីឥណទានកាបូន ស្របតាមគោលបំណងនៃស្មារតីនៃកិច្ចប្រជុំ ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានឯកភាពចុះអនុស្សារណៈយោគយល់ជាមួយនឹងសម្ព័ន្ធភាព CPDD ដើម្បីអនុវត្តន៍គម្រោងនៅខេត្តពោធិ៍សាត់

Read More
Featured posts
Recent posts
November 8, 2023
CONSULTANCY TITLE: The Review of CPDD Strategic Directions 2021-2030 (Vision 2030)

Consultancy Title: “The Review of CPDD Strategic Directions 2021-2030 (Vision 2030)”

Read More
October 23, 2023
Extension of Announcement for sub-grantees - round 2

A sub-grant provision under the project name “Strengthening Transparency and Accountability in Local Governance through Civic Engagement (STA Project)”

Read More
September 22, 2023
A group of CSOs in Cambodia celebrate Access to Information Day

Recognizing the significance of access to information, the 74th UN General Assembly proclaimed 28th September as the International Day for Universal Access to Information (IDUAI) at the UN level in October 2019. This designation had been proclaimed by the UNESCO General Conference in 2015, following the adoption of the 38 C/Resolution 57. In Cambodia, the […]

Read More
1 11 12 13 14 15 22

Disclaimer

Coalition for Partnership in Democratic Development Organization is a non-profit organization, neutrality, no racism, no religions discrimination, no siding with political tendency, no political performance, not being a political tool including not providing a mean of materials, finance, human resources in order to support any political party.
DONATE US
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram