នារសៀលថ្ងៃព្រហស្បតិ៍ ១ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានជួបសំណេះសំណាល និងពិភាក្សាជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃអំពីការងារអត្រានុកូលដ្ឋាន និងការកំណត់ផែនការសកម្មភាពរួម នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពីនាយកដ្ឋានអត្តសញ្ញាណកម្ម និងលេខាធិការដ្ឋាន CPDDសរុបចំនួន ១០នាក់ (ស្រី ២នាក់) ជំនួបសំណេះសំណាល និងពិភាក្សានេះ មានគោលបំណង (១)- ដើម្បីស្វែងយល់អំពីទស្សនទាននានាពាក់ព័ន្ធនឹងវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃការងារអត្រានុកូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ (២)- ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងសម្ព័ន្ធភាព CPDD និងអនុសាសន៍នានា ក្នុងការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព ។