សណ្ឋាគារអង្គរ ប៉ារាឌី ខេត្តសៀមរាប៖ ថ្ងៃអង្គារ ១០ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លេខាធិការដ្ឋានសម្ព័ន្ធភាព CPDD បានរៀបចំសិក្ខាសាលាតម្រង់ទិសរយៈពេល ៣ថ្ងៃ នៅថ្ងៃទី ០២ ដល់ ០៤ ខែកញ្ញា ឆ្នាំ ២០២៥ កិច្ចប្រជុំពិភាក្សានេះមានគោលបំណងសំខាន់ដូចខាងក្រោម៖ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោក និងដើម្បីផ្តល់នូវគោលការណ៍ណែនាំការគ្រប់គ្រងគម្រោងដែលផ្តោតលើ អនុស្សរណៈនៃកិច្ចព្រមព្រៀងគម្រោង និងការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងផ្អែកលើលទ្ធផលរួមមានការរាយការណ៍ និងបណ្តាញដៃគូអនុវត្តន៍កម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោក។ ក្នុងសិក្ខាសាលាតម្រង់ទិសនេះមានការអញ្ជើញចូលរួមពី ម្ចាស់ជំនួយ (Donor) អង្គការដៃគូអនុវត្តន៍គម្រោង(IPs) និងគណៈកម្មាធិការជាតិ (NSC) សរុបចំនួន ៤១នាក់ ស្រីចំនួន ១៥នាក់។