ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាងក្រុមហ៊ុន ThanksCarbon និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)សម្រាប់ការអនុវត្តគម្រោង"ឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD"

ការិយាល័យសម្ព័ន្ធភាព CPDD៖ នារសៀលថ្ងៃពុធ ១៤ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន Thankscarbon សម្រាប់ការអនុវត្តគម្រោងក្នុងខេត្តទាំងបីរួមមានខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដែលមានសមាសភាពចូលរួមពីក្រុមការងារThanksCabon ក្រុមហ៊ុនផលិតជី និងលេខាធិការដ្ឋាន CPDD សរុបចំនួន ៦នាក់ (ស្រី ១នាក់) ការចុះហត្ថលេខានេះមានគោលបំណង(១)​ដើម្បីលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ​ (២)​ការដាំដុះស្រូវដែលបញ្ចេញឧស្ម័នតិច និងបង្កើតឥណទានកាបូន ស្របតាម NDC របស់កម្ពុជា និងអាទិភាពកសិកម្មអាកាសធាតុឆ្លាតវៃ(៣)​ដើម្បីប្រមូលព័ត៌មានមួយចំនួនពីក្រុមហ៊ុនឯកជនដែលផ្គត់ផ្គង់ជីសរីរាង្គ ឬជីគីមី ស្របតាមគោលបំណងនៃកិច្ចប្រជុំភាគីទាំងពីរបានយល់ព្រមសហការលើការអនុវត្តគម្រោងឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD នៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។

Read More
Recent posts
25/06/2025
កិច្ចប្រជុំត្រីមាសលើកទី២​ ឆ្នាំ២០២៥ នៃអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)

នារសៀលថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានប្រារព្ធធ្វើកិច្ចប្រជុំត្រីមាសលើកទី២​ ឆ្នាំ២០២៥ នៅសាលប្រជុំអង្គការ​ Save The Children ដែលមានសមាជិក សមាជិកចូលរួមសរុប៣៤ អង្គការស្ថាប័ន តាមរយៈដោយផ្ទាល់ និងប្រព័ន្ធអនឡាញ (Microsoft team) ។ កិច្ចប្រជុំនេះ មានគោលបំណង (១) ដើម្បីពិនិត្យមើលវឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ការអនុវត្តល្អ និងមេរៀនដែលបានរៀនក្នុងចំណោមសមាជិក CPDD រួមមាន គេហទំព័រយោបលពលរដ្ឋ(yobol.org) និងអត្រានុកូលដ្ឋាន (CRVS) ​(២)​ដើម្បីស្វែងរកឱកាសសម្រាប់ម្ចាស់ជំនួយដើម្បីគាំទ្រ ដល់អាណត្តិ CPDDកម្មវិធីសមាជិក និងសកម្មភាពពាក់ព័ន្ធ​ (៣)​ ដើម្បីកំណត់សកម្មភាពរួមដែលនឹងជំរុញ CPDD ទៅមុខ រួមទាំងការលើកកម្ពស់អាទិភាពជាយុទ្ធសាស្រ្ត ការផ្តល់ធាតុចូលលើអភិបាលកិច្ចរបស់អង្គការ និងការពង្រឹងកិច្ចសហការបណ្តាញ។

Read More
01/01/2025
CPDD Coalition, Ministry of Economy and Finance, and Ministry of Interior Host Training on Commune/Sangkat Social Services Budgeting in Kampong Thom

the CPDD coalition, in collaboration with the Ministry of Economy and Finance and the Ministry of Interior, successfully arranged a series of in-depth training sessions on "Commune/Sangkat Social Services Budgeting and Expenditure"

Read More
01/01/2025
CPDD Hosts 2024 Annual Convention in Kampong Thom to Strengthen Member Collaboration and Support Strategic Directions

the Coalition for Partnership in Democratic Development (CPDD) successfully hosted its 2024 Annual Convention in Kampong Thom province, bringing together a wide array of member organizations from across Cambodia.

Read More

Disclaimer

Coalition for Partnership in Democratic Development Organization is a non-profit organization, neutrality, no racism, no religions discrimination, no siding with political tendency, no political performance, not being a political tool including not providing a mean of materials, finance, human resources in order to support any political party.
DONATE US
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram