ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាងក្រុមហ៊ុន ThanksCarbon និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)សម្រាប់ការអនុវត្តគម្រោង"ឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD"

ការិយាល័យសម្ព័ន្ធភាព CPDD៖ នារសៀលថ្ងៃពុធ ១៤ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន Thankscarbon សម្រាប់ការអនុវត្តគម្រោងក្នុងខេត្តទាំងបីរួមមានខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដែលមានសមាសភាពចូលរួមពីក្រុមការងារThanksCabon ក្រុមហ៊ុនផលិតជី និងលេខាធិការដ្ឋាន CPDD សរុបចំនួន ៦នាក់ (ស្រី ១នាក់) ការចុះហត្ថលេខានេះមានគោលបំណង(១)​ដើម្បីលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ​ (២)​ការដាំដុះស្រូវដែលបញ្ចេញឧស្ម័នតិច និងបង្កើតឥណទានកាបូន ស្របតាម NDC របស់កម្ពុជា និងអាទិភាពកសិកម្មអាកាសធាតុឆ្លាតវៃ(៣)​ដើម្បីប្រមូលព័ត៌មានមួយចំនួនពីក្រុមហ៊ុនឯកជនដែលផ្គត់ផ្គង់ជីសរីរាង្គ ឬជីគីមី ស្របតាមគោលបំណងនៃកិច្ចប្រជុំភាគីទាំងពីរបានយល់ព្រមសហការលើការអនុវត្តគម្រោងឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD នៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។

Read More
Featured posts
Recent posts
09/02/2022
Members of CPDD

The Coalition for Partnership in Democratic Development (CPDD) has 76 active CSOs members

Read More
1 21 22 23

Disclaimer

Coalition for Partnership in Democratic Development Organization is a non-profit organization, neutrality, no racism, no religions discrimination, no siding with political tendency, no political performance, not being a political tool including not providing a mean of materials, finance, human resources in order to support any political party.
DONATE US
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram