នាព្រឹកថ្ងៃពុធ ៧ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានជួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈជាមួយមន្ទីរកសិកម្មខេត្តតាកែវ នៅមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដែលមានសមាសភាពចូលរួមពីមន្ទីរកសិកម្ម លេខាធិការដ្ឋាន CPDD និងអង្គការ VCAO សរុបចំនួន ១០នាក់ (ស្រី ១នាក់) ជំនួបសំណេះសំណាល និងចុះហត្ថលេខាមានគោលបំណង (១) បង្កើតកិច្ចសហការ យុទ្ធសាស្ត្ររវាងភាគីដឹកនាំ និងអនុវត្តគម្រោងជាមួយនឹងស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ខេត្ត មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យកសិកម្មប្រកប ដោយចីរភាពតាមរយៈបច្ចេកវិទ្យាAWD និងបានស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ភាគីនីមួយៗក្នុងការអនុវត្តគម្រោង (២)- ផ្តល់ព័ត៌មានអំពីគម្រោង "ឥណទានកាបូនតាមរយៈបច្ចេកវិទ្យា បង្គោក ពន្លិច ឆ្លាស់- AWD" ដល់កសិករដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់កសិករនៅតំបន់គោលដៅ ក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីសម្រាប់កសិកម្មប្រកបដោយចីរភាព និងរកប្រាក់ចំណេញពីឥណទានកាបូន (៣) វាយតម្លៃស្ថានភាពប្រព័ន្ធស្រោចស្រព ទឹកនៅតំបន់គោលដៅ […]