ការិយាល័យសម្ព័ន្ធភាព CPDD៖ នារសៀលថ្ងៃពុធ ១៤ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន Thankscarbon សម្រាប់ការអនុវត្តគម្រោងក្នុងខេត្តទាំងបីរួមមានខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដែលមានសមាសភាពចូលរួមពីក្រុមការងារThanksCabon ក្រុមហ៊ុនផលិតជី និងលេខាធិការដ្ឋាន CPDD សរុបចំនួន ៦នាក់ (ស្រី ១នាក់) ការចុះហត្ថលេខានេះមានគោលបំណង(១)ដើម្បីលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ (២)ការដាំដុះស្រូវដែលបញ្ចេញឧស្ម័នតិច និងបង្កើតឥណទានកាបូន ស្របតាម NDC របស់កម្ពុជា និងអាទិភាពកសិកម្មអាកាសធាតុឆ្លាតវៃ(៣)ដើម្បីប្រមូលព័ត៌មានមួយចំនួនពីក្រុមហ៊ុនឯកជនដែលផ្គត់ផ្គង់ជីសរីរាង្គ ឬជីគីមី ស្របតាមគោលបំណងនៃកិច្ចប្រជុំភាគីទាំងពីរបានយល់ព្រមសហការលើការអនុវត្តគម្រោងឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD នៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។