នាព្រឹកថ្ងៃសុក្រ ៩ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានជួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយមន្ទីរកសិកម្មខេត្ត ដែលប្រព្រឹត្តនៅមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមពីមន្ទីរកសិកម្ម លេខាធិការដ្ឋាន CPDD និងអង្គការពន្លឺកុមារ (PK) សរុបចំនួន ១៣នាក់ (ស្រី ៥នាក់) ជំនួបសំណេះសំណាល និងចុះហត្ថលេខានេះមានគោលបំណង (១) បង្កើតកិច្ចសហការ យុទ្ធសាស្ត្ររវាងភាគីដឹកនាំ និងអនុវត្តន៍គម្រោងជាមួយនឹងស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យកសិកម្មប្រកប ដោយចីរភាពតាមរយៈបច្ចេកវិទ្យាAWD និងបានស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ភាគីនីមួយៗក្នុងការអនុវត្តគម្រោង (២)- ផ្តល់ព័ត៌មានអំពីគម្រោង "ឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD" ដល់កសិករដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់កសិករនៅតំបន់គោលដៅ ក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីសម្រាប់កសិកម្មប្រកបដោយចីរភាព និងរកប្រាក់ចំណេញពីឥណទានកាបូន ស្របតាមគោលបំណងនៃស្មារតីនៃកិច្ចប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានឯកភាពចុះអនុស្សារណៈយោគយល់ជាមួយនឹងសម្ព័ន្ធភាព CPDD ដើម្បីអនុវត្តន៍គម្រោងនៅខេត្តពោធិ៍សាត់