ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាងក្រុមហ៊ុន ThanksCarbon និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)សម្រាប់ការអនុវត្តគម្រោង"ឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD"

ការិយាល័យសម្ព័ន្ធភាព CPDD៖ នារសៀលថ្ងៃពុធ ១៤ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥

អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន Thankscarbon សម្រាប់ការអនុវត្តគម្រោងក្នុងខេត្តទាំងបីរួមមានខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដែលមានសមាសភាពចូលរួមពីក្រុមការងារThanksCabon ក្រុមហ៊ុនផលិតជី និងលេខាធិការដ្ឋាន CPDD សរុបចំនួន ៦នាក់ (ស្រី ១នាក់)

ការចុះហត្ថលេខានេះមានគោលបំណង(១)​ដើម្បីលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ​ (២)​ការដាំដុះស្រូវដែលបញ្ចេញឧស្ម័នតិច និងបង្កើតឥណទានកាបូន ស្របតាម NDC របស់កម្ពុជា និងអាទិភាពកសិកម្មអាកាសធាតុឆ្លាតវៃ(៣)​ដើម្បីប្រមូលព័ត៌មានមួយចំនួនពីក្រុមហ៊ុនឯកជនដែលផ្គត់ផ្គង់ជីសរីរាង្គ ឬជីគីមី

ស្របតាមគោលបំណងនៃកិច្ចប្រជុំភាគីទាំងពីរបានយល់ព្រមសហការលើការអនុវត្តគម្រោងឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD នៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។

Related posts

July 7, 2025
ជំនួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU)រវាង​មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) សម្រាប់ការអនុវត្តគម្រោង"ឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD"

នាព្រឹកថ្ងៃសុក្រ ៩ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានជួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយមន្ទីរកសិកម្មខេត្ត ដែលប្រព្រឹត្តនៅ​មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមពីមន្ទីរកសិកម្ម លេខាធិការដ្ឋាន CPDD និងអង្គការពន្លឺកុមារ (PK) សរុបចំនួន ១៣នាក់ (ស្រី ៥នាក់) ជំនួបសំណេះសំណាល និងចុះហត្ថលេខានេះមានគោលបំណង (១) បង្កើតកិច្ចសហការ យុទ្ធសាស្ត្ររវាងភាគីដឹកនាំ និងអនុវត្តន៍គម្រោងជាមួយនឹងស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យកសិកម្មប្រកប ដោយចីរភាពតាមរយៈបច្ចេកវិទ្យា​AWD និងបានស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ភាគីនីមួយៗក្នុងការអនុវត្តគម្រោង (២)- ផ្តល់ព័ត៌មានអំពីគម្រោង "ឥណទានកាបូនបច្ចេកវិទ្យាស្ងួត សើម-AWD" ដល់កសិករដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់កសិករនៅតំបន់គោលដៅ ក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីសម្រាប់កសិកម្មប្រកបដោយចីរភាព និងរកប្រាក់ចំណេញពីឥណទានកាបូន ស្របតាមគោលបំណងនៃស្មារតីនៃកិច្ចប្រជុំ ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានឯកភាពចុះអនុស្សារណៈយោគយល់ជាមួយនឹងសម្ព័ន្ធភាព CPDD ដើម្បីអនុវត្តន៍គម្រោងនៅខេត្តពោធិ៍សាត់

July 4, 2025
ជំនួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈរវាង​មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានជួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈជាមួយ​មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ នៅមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តខេត្តកំពង់ស្ពឺ ដែលមានសមាសភាពចូលរួមពីមន្ទីរកសិកម្ម លេខាធិការដ្ឋាន CPDD និងសមាគមអភិវឌ្ឍន៍ស្ត្រីកម្ពុជា (CWDA) សរុបចំនួន ១៤នាក់ (ស្រី ១នាក់) ជំនួបសំណេះសំណាល និងចុះហត្ថលេខាមានគោលបំណង (១) បង្កើតកិច្ចសហការ យុទ្ធសាស្ត្ររវាងភាគីដឹកនាំ និងអនុវត្តគម្រោងជាមួយនឹងស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ខេត្ត មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យកសិកម្មប្រកប ដោយចីរភាពតាមរយៈបច្ចេកវិទ្យា​AWD និងបានស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ភាគីនីមួយៗក្នុងការអនុវត្តគម្រោង (២)- ផ្តល់ព័ត៌មានអំពីគម្រោង "ឥណទានកាបូនតាមរយៈបច្ចេកវិទ្យា បង្គោក ពន្លិច ឆ្លាស់- AWD" ដល់កសិករដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់កសិករនៅតំបន់គោលដៅ ក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីសម្រាប់កសិកម្មប្រកបដោយចីរភាព និងរកប្រាក់ចំណេញពីឥណទានកាបូន (៣) វាយតម្លៃស្ថានភាពប្រព័ន្ធស្រោចស្រព ទឹកនៅតំបន់គោលដៅ […]

July 3, 2025
ជំនួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈរវាង​មន្ទីរកសិកម្មខេត្តតាកែវ និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)

នាព្រឹកថ្ងៃពុធ ៧ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានជួបសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈជាមួយ​មន្ទីរកសិកម្មខេត្តតាកែវ នៅមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដែលមានសមាសភាពចូលរួមពីមន្ទីរកសិកម្ម លេខាធិការដ្ឋាន CPDD និងអង្គការ VCAO សរុបចំនួន ១០នាក់ (ស្រី ១នាក់) ជំនួបសំណេះសំណាល និងចុះហត្ថលេខាមានគោលបំណង (១) បង្កើតកិច្ចសហការ យុទ្ធសាស្ត្ររវាងភាគីដឹកនាំ និងអនុវត្តគម្រោងជាមួយនឹងស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ខេត្ត មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យកសិកម្មប្រកប ដោយចីរភាពតាមរយៈបច្ចេកវិទ្យា​AWD និងបានស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ភាគីនីមួយៗក្នុងការអនុវត្តគម្រោង (២)- ផ្តល់ព័ត៌មានអំពីគម្រោង "ឥណទានកាបូនតាមរយៈបច្ចេកវិទ្យា បង្គោក ពន្លិច ឆ្លាស់- AWD" ដល់កសិករដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់កសិករនៅតំបន់គោលដៅ ក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីសម្រាប់កសិកម្មប្រកបដោយចីរភាព និងរកប្រាក់ចំណេញពីឥណទានកាបូន (៣) វាយតម្លៃស្ថានភាពប្រព័ន្ធស្រោចស្រព ទឹកនៅតំបន់គោលដៅ […]

June 30, 2025
ជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ​ និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)

នារសៀលថ្ងៃព្រហស្បតិ៍ ១ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានជួបសំណេះសំណាល និងពិភាក្សាជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃអំពីការងារអត្រានុកូលដ្ឋាន និងការកំណត់ផែនការសកម្មភាពរួម នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពីនាយកដ្ឋានអត្តសញ្ញាណកម្ម និងលេខាធិការដ្ឋាន CPDDសរុបចំនួន ១០នាក់ (ស្រី ២នាក់) ជំនួបសំណេះសំណាល និងពិភាក្សានេះ មានគោលបំណង (១)- ដើម្បីស្វែងយល់អំពីទស្សនទាននានាពាក់ព័ន្ធនឹងវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃការងារអត្រានុកូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ ​(២)- ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងសម្ព័ន្ធភាព CPDD និងអនុសាសន៍នានា ក្នុងការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព ។

June 25, 2025
កិច្ចសន្ទនាថ្នាក់ជាតិស្តីពី “ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិនៅកម្ពុជា”

សណ្ឋាគារ សាន់ & ម៉ូនរីវើស៊ាយ៖ ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការគាំទ្រមូលនិធិពីកម្មវិធីជំនួយរបស់រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់ (MFAT) តាមរយៈអង្គការមូលនិធិអាស៊ី (TAF) ប្រចាំប្រទេសកម្ពុជា ដែលអនុវត្តគម្រោងដោយ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS) អង្គការអនាគតកុមារ (AK) អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និងអង្គការខេមរា ដែលមានសមាសភាពចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនទៀត សរុប២២៧ នាក់ / ស្ត្រី ៤៩ នាក់។ កិច្ចសន្ទនានេះ មានគោលបំណង (១). ដើម្បីបង្កើតជាវេទិកាជូនស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូមានឱកាសជួប សំណេះសំណាល និងបង្ហាញពីសមិទ្ធិផលនៃការអនុវត្តគម្រោង ចែករំលែកអោយកាន់តែច្បាស់អំពីតួនាទី និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពង្រឹងការគាំទ្រគោលនយោបាយ និងការអនុវត្តដើម្បី សម្រួលដល់អភិបាលកិច្ចមូលដ្ឋានក្នុងការផ្តល់សេវា និងជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋ […]

1 2 3 12

Disclaimer

Coalition for Partnership in Democratic Development Organization is a non-profit organization, neutrality, no racism, no religions discrimination, no siding with political tendency, no political performance, not being a political tool including not providing a mean of materials, finance, human resources in order to support any political party.
DONATE US
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram