នារសៀលថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានប្រារព្ធធ្វើកិច្ចប្រជុំត្រីមាសលើកទី២ ឆ្នាំ២០២៥ នៅសាលប្រជុំអង្គការ Save The Children ដែលមានសមាជិក សមាជិកចូលរួមសរុប៣៤ អង្គការស្ថាប័ន តាមរយៈដោយផ្ទាល់ និងប្រព័ន្ធអនឡាញ (Microsoft team) ។ កិច្ចប្រជុំនេះ មានគោលបំណង (១) ដើម្បីពិនិត្យមើលវឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ការអនុវត្តល្អ និងមេរៀនដែលបានរៀនក្នុងចំណោមសមាជិក CPDD រួមមាន គេហទំព័រយោបលពលរដ្ឋ(yobol.org) និងអត្រានុកូលដ្ឋាន (CRVS) (២)ដើម្បីស្វែងរកឱកាសសម្រាប់ម្ចាស់ជំនួយដើម្បីគាំទ្រ ដល់អាណត្តិ CPDDកម្មវិធីសមាជិក និងសកម្មភាពពាក់ព័ន្ធ (៣) ដើម្បីកំណត់សកម្មភាពរួមដែលនឹងជំរុញ CPDD ទៅមុខ រួមទាំងការលើកកម្ពស់អាទិភាពជាយុទ្ធសាស្រ្ត ការផ្តល់ធាតុចូលលើអភិបាលកិច្ចរបស់អង្គការ និងការពង្រឹងកិច្ចសហការបណ្តាញ។