អង្គការ​ក្រៅរដ្ឋាភិបាល​​ស្នើ​បន្ត​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​​លើកកម្ពស់​វិស័យព័ត៌មាន​ និងពន្លឿនការអនុមត័ច្បាស់សិទ្ធិទទួលព័ត៌មាន

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣—ការប្រារព្ធខួបទី៣០នៃទិវាសេរីភាព​សារព័ត៌មាន​នៅឆ្នាំ​២០២៣នេះត្រូវបាន​ធ្វើឡើងរួមគ្នា នៅព្រឹក​ថ្ងៃទី២ ខែ​ឧសភា ឆ្នាំ២០២៣ ក្នុង​រាជធានីភ្នំពេញ ​ដោយ​ក្រុម​អង្គការ​សមាគមសារព័ត៌មាន និង​អង្គការ​សមាគម​មិនមែនរដ្ឋាភិបាលជាង១០ ក្រោមកិច្ចសហការជាមួយបណ្ដាដៃគូអភិវឌ្ឍន៍។ ព្រឹត្តិការណ៍នេះមាន​អ្នក​ចូលរួម​ប្រមាណ២០០នាក់​ រួមមាន អ្នកសារព័ត៌មាន តំណាងអង្គការសង្គមស៊ីវិល យុវជន ព្រមទាំងភាគី ​ពាក់ព័ន្ធផ្សេងទៀត។

News in English: https://bit.ly/3NFShXc

ទិវា​ដ៏សំខាន់នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “ការ​កំណត់​អនាគតនៃ​សិទ្ធិ​៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត” ។ ក្រុម​អង្គការ​ សមាគមសារព័ត៌មាន និង​អង្គការ​សមាគម​មិនមែនរដ្ឋា-ភិបាលដែលធ្វើការងារពាក់ព័ន្ធនឹងការ​​លើក​កម្ពស់សិទ្ធិ​ទទួល​ព័ត៌មាន សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិក្នុងប្រទេសកម្ពុជា ដូចមានរាយនាមខាងក្រោម ទទូច​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល ​និង​ដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបន្តយក​ចិត្ត​ទុកដាក់ឱ្យបានច្រើន​ជាង​នេះ ដើម្បី​ពិនិត្យតាម​ដាន និង​ដោះស្រាយ​នូវ​សំណើដូចខាងក្រោម​៖

  1. ធានាឱ្យបាននូវបរិយាកាសប្រកបដោយសេរីភាព សន្តិសុខ និងសុវត្ថិភាពពេញលេញសម្រាប់អ្នកសារ-ព័ត៌មាន និងស្ថាប័នព័ត៌មាន ក្នុងការបំពេញការងារវិជ្ជាជីវៈដោយមិនមានការរឹតត្បិត និងភ័យខ្លាច ជាពិសេសនៅមុន​​ អំឡុងពេល និងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅខែកក្កដា ខាងមុខនេះ។  
  2. ស្នើដៃគូអភិវឌ្ឍន៍បង្កើនការផ្ដល់ការគាំទ្រដល់សារព័ត៌មានឯករាជ្យ​​ ព្រមទាំងស្ថាប័នសង្គមស៊ីវិលដែលផ្ដល់សេវាការពារ និងជួយសង្គ្រោះបន្ទាន់ដល់អ្នកសារព័ត៌មានដែលស្ថិតក្នុងហានិភ័យ ដោយសារការបំពេញការងារវិជ្ជាជីវៈរបស់ពួកគេ។ 
  3. បញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញគ្រប់ប្រភេទទៅលើស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍បញ្ហាអសកម្មផ្សេងៗក្នុងសង្គម ហើយដោះលែងអ្នកសារព័ត៌មានទាំងឡាយណាដែលកំពុងជាប់ពន្ធនាគារដោយសារការបំពេញវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសូមបញ្ឈប់ការ​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​ក្រម-​ព្រហ្មទណ្ឌដាក់ទោសទណ្ឌអ្នកសារព័ត៌មាន។ 
  4. ស្នើឱ្យរាជរដ្ឋាភិបាល និងសភាជាតិ អនុម័តឱ្យបានឆាប់នូវច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដែលស្របតាមបទដ្ឋានអន្តរជាតិ និងមានប្រសិទ្ធភាពក្នុងការអនុវត្ត។ 
  5. ស្នើឱ្យរាជរដ្ឋាភិបាលបើក​ឱ្យមានការ​ប្រឹក្សាយោបល់​ទូលំទូលាយ និង​ទទួល​យក​នូវ​ធាតុចូល​ពី​ដៃគូ​ពាក់ព័ន្ធ​  ក្នុងដំណើរការនៃការធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មាន និងការធ្វើសេចក្ដីព្រាងច្បាប់ថ្មីៗមួយចំនួនដូចជា ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធបច្ចេកវិទ្យា សេចក្តីព្រាង​ច្បាប់​ស្តីពីសន្តិ-សុខសាយប័រ និង​វិធានគតិយុត្តផ្សេងទៀតដែល​អាច​នឹង​ប៉ះពាល់ដល់​សេរីភាព​សារព័ត៌មាន និង​សេរី-ភាព​បញ្ចេញមតិ។​ 
  6. ស្នើឱ្យរាជរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការ​លុប​បំបាត់​រាល់ទម្រង់នៃការ​បៀតបៀនលើ​​អ្នក-​សារព័ត៌មានស្រ្តី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការ​ជួយជំរុញឱ្យ​មានការ​ចូលរួម​កាន់តែច្រើន​ឡើងនៃ​ចំនួន​ស្រ្តី​នៅក្នុង​វិស័យសារព័ត៌មាន។

អង្គការសមាគមមិនមែនរដ្ឋាភិបាល ​ដែល​ចូលរួម​គាំទ្រ​សេចក្តី​ថ្លែងការណ៍នេះរួមមាន ៖  

  1. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) 
  1. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) 
  1. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) 
  1. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ​(COMFREL) 
  1. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) 
  1. បណ្ដាញយុវជនកម្ពុជា (CYN) 
  1. អង្គការកម្មវិធីអភិវឌ្ឍន៏ធនធានយុវជន (YRDP) 
  1. អង្គការអភិឌ្ឍន៍សំលេងសហគមន៍ (BCV) 
  1. មណ្ឌលព័ត៌មាន ស្ត្រីកម្ពុជា (WMC) 
  1. សមាគមការពារសិទ្ធិមនុស្ស និងអភិឌ្ឍន៍នៅកម្ពុជា (ADHOC) 
  1. អង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) 
  1. អង្គការតម្លាភាពកម្ពុជា (TIC) 
  1. អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) 

Related posts

16/09/2026
Second Courtesy Meeting to Discuss the Implementation and Expansion of the AWD Field Project

Kandal Province: On Tuesday 15 September, 2026—the Coalition for Partnership in Democratic Development (CPDD) held a second courtesy meeting to discuss the preparation, implementation, and expansion of the Alternate Wetting and Drying Field (AWD) project. The meeting was attended by a high-level representative of H.E. Prak Sarat, Deputy Governor of Kandal Province, along with representatives […]

02/09/2026
We are Hiring

The Coalition for Partnership in Democratic Development (CPDD) is seeking a qualified Project Officer to join our team. 📌 Position Details 🔗 For more information, please visit: https://tinyurl.com/mwx7734p Interested candidates are invited to submit their CV and Cover Letter to: 📧 Email: info@cpddcambodia.org ⏰ Application Deadline: 16 September 2026 📍 Office Location: The Coalition for […]

02/09/2026
NATIONAL POLICY DIALOGUE AND CHILD RIGHTS & LOCAL GOVERNANCE WEEK CSO STRENGTHENING PROJECT

The Coalition for Partnership in Democratic Development (CPDD), in collaboration with the Ministry of Economy and Finance, the Ministry of Interior, the Secretariat of the National Committee for Sub-National Democratic Development (NCDD), and the Alliance of Sub-National Administration Councils (ASAC), organized a National Policy-Level Dialogue on “Child Rights and Local Governance” at Anik Palace Hotel. […]

17/08/2026
CPDD Hosts 2nd Quarterly Member Meeting to Advance Sub-National Democratic Development Reforms

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍​ ​១៥រោច ខែទុតិយាសាឍ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លេខាធិការដ្ឋានអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសលើកទី ២ របស់សមាជិកសម្ព័ន្ធភាព CPDDដែលមានអ្នកចូលរួម ៧០ នាក់ តាមរយៈដោយផ្ទាល់ និងប្រព័ន្ធអនឡាញ។ កិច្ចប្រជុំប្រចាំត្រីមាសនេះមានគោលបំណងសំខាន់ៗរួមមាន (១) ‎ការបង្ហាញអំពីក្របខណ្ឌគោលនយោបាយ និងផែនការសកម្មភាពរួម ស្តីពីថវិកា និងការចំណាយលើសេវាសង្គមនៅថ្នាក់ រដ្ឋបាលក្រោមជាតិ (២)វឌ្ឍនភាព និងជំហានបន្ទាប់ក្នុងការពង្រឹងមុខងារ តួនាទី និងគណនេយ្យភាពរបស់ក្រុមការងារតាមវិស័យ (៣)បង្ហាញអំពីផែនការអភិវឌ្ឍសមត្ថភាពរបស់សម្ព័ន្ធភាព CPDD និងការពិភាក្សាលើផែនការអនុវត្តនាពេលខាងមុខ។ ជាលទ្ធផលសមាជិកទាំងអស់បានចូលរួមយ៉ាងសកម្ម ដោយបានលើកពីវឌ្ឍនភាព បញ្ហាប្រឈម និងអនុសាសន៍ផែនការបន្ទាប់ផ្សេងៗក្នុងការពង្រឹងសមត្ថភាពដល់អង្គការសមាជិក និងលើកកម្ពស់កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (SNDD) នៅកម្ពុជា។

23/07/2026
CPDD organized a two-day training on “Participatory and Inclusive Sub-National Administrative Budgeting” on July 21–22, 2026, in Stung Treng Province, with 45 participants from local authorities, civil society organizations, youth, persons with disabilities, and communities
1 2 3 … 12

Disclaimer

Coalition for Partnership in Democratic Development Organization is a non-profit organization, neutrality, no racism, no religions discrimination, no siding with political tendency, no political performance, not being a political tool including not providing a mean of materials, finance, human resources in order to support any political party.
DONATE US
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram